កម្មវិធីធនាគារដែលប្រើញឹកញាប់អាចតាមដានគណនីធនាគារទាំងអស់ដោយស្វ័យប្រវត្តិ
ព័ត៌មានហិរញ្ញវត្ថុសម្រាប់ប្រជាជនបរទេស,ចាប់ពីថ្ងៃទី១១ធនាឝាចំនួន៨បើកសាកល្បងធនាគារបើកចំហរនេះ។
ឥឡូវនេះអ្នកអាចរកមើលគណនីធនាគារទាំងអស់របស់អ្នកយ៉ាងងាយស្រួលក្រោមឈ្មោះរបស់អ្នកនៅក្នុងកម្មវិធីធនាគារចល័តដែលអ្នកចូលចិត្ត(កម្មវិធី) ។
នេះជាដំណឹងល្អជាពិសេសសម្រាប់ពលករបរទេសនិងគ្រួសារពហុវប្បធម៌ដែលមានការ
ផ្ញើរប្រាក់ច្រើន។
ឧទាហរណ៍ប្រសិនបើពលករបរទេសមានគណនីនៅធនាគារចំនួន៣ដូចជាធនាគារ신한
និងធនាគារ우리,농협ពួកគេត្រូវតម្លើងកម្មវិធីធនាគារទាំង៣នៅលើស្មាតហ្វូនរបស់ពួកគេ។
KFTCបាននិយាយថាសេវាកម្មគ្រប់គ្រងសមាហរណកម្មគណនី(ព័ត៌មានគណនី)ដែលជា
ប្រព័ន្ធសំណួរព័ត៌មានគណនីធនាគាអាចត្រូវបានប្រើនៅក្នុងកម្មវិធីធនាគារពាណិជ្ជកម្មទូទៅ។
ទីមួយចាប់ពីថ្ងៃទី១១ខែវិច្ឆិកាធនាគារពាណិជ្ជកម្មចំនួន៧រួមមាន농협,신한,우리,기업,국민,하나,전북នឹងសាកល្បងសេវាកម្មនេះ,ធនាឝារ대구ថ្ងៃទី២៩ខែវិច្ឆកាហើយធនាឝារផ្សេងៗទៀត នឹងចាប់ផ្ដើមផ្ដល់សេវាកម្មនៅថ្ងៃទី១៧ខែធ្នូ។
សេវាកម្មគ្រប់គ្រងសមាហរណកម្មគណនីគឺជាសេវាកម្មដែលអនុញ្ញាតឱ្យអ្នកពិនិត្យមើលស្ថានភាពគណនីរបស់អ្នកភ្លាមៗនៅលើគេហទំព័រអ៊ីនធឺណិតឬកម្មវិធីទូរស័ព្ទវាបានចាប់ផ្ដើមដំណើរការនៅចុងឆ្នាំ២០១៦។
អ្នកអាចប្រើសេវាកម្មដូចគ្នានៅក្នុងកម្មវិធីធនាគារធម្មតារបស់អ្នកដោយមិនចាំបាច់ដំឡើងកម្មវិធីគ្រប់គ្រងគណនីដាច់ដោយឡែកឬចូលមើលគេហទំព័ររបស់អ្នក។
ប្រសិនបើសេវាកម្មសមាហរណកម្មឝណនីត្រូវបានផ្តល់ជូននៅក្នុងកម្មវិធីធនាគារទូទៅទីភ្នាក់ងារ
សេវាកម្មមហិរញ្ញវត្ថុកូរ៉េរំពឹងថាការប្រើប្រាស់ធនាគារបើកចំហដែលទើបតែចាប់ផ្តើមសាកល្បងនឹងមានភាពងាយស្រួលជាងមុន។
សេវាកម្មធនាគារបើកចំហដែលបានចាប់ផ្តើមដំណើរការសាកល្បងចាប់ពីថ្ងៃទី៣០ខែតុលាគឺជាសេវាកម្មមួយដែលអាចត្រូវបានប្រើដើម្បីស្វែងរកគណនីធនាគានិងផ្ទេរទៅគណនីធនាគារផ្សេងទៀតដោយប្រើកម្មវិធីធនាគារតែមួយបាន។
នៅក្នុងចំណោមអ្នកប្រើប្រាស់ធនាគាបើកចំហរនៅពេលអ្នកចុះឈ្មោះឝណនីជាមួយធនាឝាផ្សេងមួយទៀតអ្នកមិនមានការសាកសួរដោយស្វ័យប្រវិត្តទេហើយអ្នកត្រូវតែបញ្ជូលលេខឝណនីរបស់អ្នកផ្ទាល់
វាត្រូវបានចង្អុលបង្ហាញថាមានការរអាក់រអួលក្នុងការប្រើប្រាស់។
សេវាកម្មនេះក៏នឹងជួយដល់ពលករបរទេសក្នុងវិស័យធនាគារផងដែរ។
강혜미 기자
전체댓글 1
Стремись не к тому, чтобы добиться успеха, а к тому, чтобы твоя жизнь имела смысл. http://bit.do/fLc9r?h=11dedc1cc76b69b5497cf4ac7e30ca97&
