ប្រសិនបើមិនរាយការណ៍ពន្ធនៅអាកាសយានដ្ឋានអ៊ិនឆន់អ្នកត្រូវទទួលការពិន័យ
인천공항 입국할 때 물품 신고해야 돼요
Aបានទៅលេងស្រុកកំណើតពេលត្រលប់មកវិញនៅអាកាសយានដ្ឋានអ៊ិនឆន់បានជួបប្រទះរឿងដ៏ធំមួយ។គាត់បានទទួលយកខ្សែកដែលជាបញ្ញើរបស់មិត្ត, មូលហេតុគាត់មិនបានរាយការណ៍ពន្ធអាកាស
យានដ្ឋានអ៊ិនឆន់មន្ត្រីគយបានដកហូតយកខ្សែកនោះ។បន្ថែមលើនេះគាត់ត្រូវបង់ប្រាក់ពិន័យចំនួន500.000 វ៉ុនទៀត។
Aគាត់បានដាក់ពាក្យសុំចូលសញ្ជាតិរួចរាល់កំពុងរង់ចាំលទ្ធផល។ដោយបានបង់ប្រាក់ពិន័យគាត់មានការព្រួយបារម្ភណ៍ណាស់ខ្លាចប៉ះពាល់ដល់ការទទួលសញ្ញាតិរបស់គាត់។
យោងតាមច្បាប់ប្រទេសកូរ៉េបើអ្នកយករបស់ចូលមកដែលមានតំលៃលើស600ដុល្លាតំរូវអោយរាយការណ៍ពន្ធនិងត្រូវបង់ពន្ធ។របស់អំណើយក៏ដោយអោយតែតំលៃលើស600ដុល្លាត្រូវរាយការណ៍ពន្ធ។
បើមិនរាយការណ៍ឬកុហកក្នុងការរាយការណ៍អ្នកអាចត្រូវពិន័យជាប្រាក់រហូតដល់20 លានវ៉ុន។ម៉្យាងទៀតបើអ្នកយកប្រាក់សុទ្ធមកលើស 10,000ដុល្លាក៏ត្រូវរាយការណ៍ពន្ធដែរ។
កំទ្បុងពេលជិះក្នុងយន្តហោះត្រូវបានផ្តល់ជួននូវ“លិខិតបំពេញរាយការណ៍អីវ៉ានអ្នកដំណើរយកមកតាតខ្លួន”បំពេញដោយភាពស្មោះត្រង់រួចផ្តល់ជួនទៅមន្ត្រីគយក្នុងការបង់ពន្ធជាការស្រេច។
ករណីខាងលើដោយមានការបង់ប្រាក់ពិន័យវាអាចប៉ះពាល់ក្នុងការដាក់ពាក្យចូលសញ្ជាតិឬសុំសិទ្ធស្នាក់នៅអចិន្រ្តៃយ៍ដូច្នេះគួរប្រុងប្រយ័ត្នចំពោះការរាយការណ៍និងការបងពន្ធ។